រំលងទៅមាតិកា
CashBear
ឆាប់ៗនេះនៅលើ App Store

ប្រព័ន្ធគិតលុយដែលងាយស្រួលយកតាមខ្លួន របស់លោកអ្នក

CashBear ប្រែក្លាយ iPhone ឬ iPad ដែលអ្នកមានស្រាប់ ទៅជាប្រព័ន្ធគិតលុយពេញលេញ។ ធ្វើការទូទាត់ តាមដានស្តុកទំនិញ និងមើលរបាយការណ៍ការលក់របស់អ្នកភ្លាមៗ ដោយមិនចាំបាច់មានឧបករណ៍បន្ថែម

មើលតម្លៃ

គ្រប់យ៉ាងដែលអ្នកលក់គ្រប់រូបត្រូវការ

CashBear ជំនួសម៉ាស៊ីនគិតលុយចាស់ធុនធ្ងន់ ដោយកម្មវិធីដែលសមស្របតាមតម្រូវការអាជីវកម្មលក់ជាក់ស្តែង

មិនចាំបាច់ទិញឧបករណ៍
ប្រើ iPhone ឬ iPad ដែលអ្នកមានស្រាប់ ធ្វើជាម៉ាស៊ីនគិតលុយពេញលេញ។ គ្មានម៉ាស៊ីន គ្មានតខ្សែ គ្មានថ្លៃជួលម៉ាសុីន។
កាត់ស្តុកទំនិញស្វ័យប្រវត្ត និងទាន់ពេលវេលា
ចំនួនស្តុកត្រូវបានធ្វើបច្ចុប្បន្នភាពរាល់ការលក់។ ទទួលការជូនដំណឹងពេលស្តុកជិតអស់ មុនពេលទំនិញលក់ដាច់របស់អ្នកអស់ពីស្តុក។
វិក្កយបត្រឌីជីថល
ចុចតែម្តងអាចផ្ញើវិក្កយបត្រតាមអ៊ីមែល ឬសារ ជាមួយឡូហ្គោ និងតំណភ្ជាប់ត្រឡប់ទៅអាជីវកម្មរបស់អ្នក។
ទិន្នន័យវិភាគភ្លាមៗ
មើលការលក់ថ្ងៃនេះ ទំនិញលក់ដាច់បំផុត និងម៉ោងមមាញឹកបំផុតបានយ៉ាងងាយ ទាំងនៅហាង និងពីផ្ទះ។
គ្រប់គ្រងបុគ្គលិក និងការលក់
បន្ថែមក្រុមការងាររបស់អ្នកជាមួយលេខសម្ងាត់ផ្ទាល់ខ្លួន កំណត់សិទ្ធិប្រើប្រាស់ និងដំណើរការគិតលុយច្រើនក្នុងគណនីតែមួយ។
គណនីមួយ ប្រើបានច្រើនឧបករណ៍ គ្រប់ទីកន្លែង
កត់ត្រាការលក់លើ iPad ទៅតាមសាខា ហើយពិនិត្យតួលេខលក់ពីទូរស័ព្ទរបស់អ្នក បានគ្រប់ទីកន្លែង។

ចាប់ផ្តើមលក់ត្រឹមតែ 3 ជំហាន

មិនចាំបាច់មានម៉ាសុីនធំៗស្មុគស្មាញ មិនចាំបាច់រង់ចាំជាងតម្លើង​ ដាក់ដំណើរការលក់ភ្លាមៗបានក្នុងថ្ងៃតែមួយ

  1. ទាញយក CashBear

    ទាញយកកម្មវិធីពី App Store ហើយបង្កើតគណនីឥតគិតថ្លៃក្នុងរយៈពេលមិនដល់មួយនាទី

  2. រៀបចំហាងរបស់អ្នក

    បញ្ចូលទំនិញ តម្លៃ និងពន្ធ ឬនាំចូលពីឯកសារតារាង។ នៅពេលរួចរាល់​​ ឲ្យក្រុមការងាររបស់អ្នកចូលប្រើប្រាស់បាន

  3. ចាប់ផ្តើមលក់

    ធ្វើការលក់ដំបូងរបស់អ្នក ហើយទទួលប្រាក់ភ្លាមៗ។ ផ្ទាំងគ្រប់គ្រងនឹងចាប់ផ្តើមបង្ហាញទិន្នន័យភ្លាម

កញ្ចប់ឥតគិតថ្លៃ និង​ កញ្ចប់គិតថ្លៃ

ចាប់ផ្តើមដោយឥតគិតថ្លៃ និងប្រើប្រាស់ដោយឥតគិតថ្លៃបានតាមចិត្ត។​​ ទិញកញ្ចប់ Premium ដើម្បីបើកគ្រប់មុខងារទាំងអស់

Free

$0

គ្រប់គ្រាន់សម្រាប់ប្រព័ន្ធគិតលុយមួយ រយៈពេលយូរប៉ុនណាក៏បាន។

  • ប្រើបាន 2 សាខា
  • ប្រើបាន 2 បុគ្គលិក
  • លក់បាន 20ដង ក្នុងមួយថ្ងៃ
  • សម្រាប់អាជីវកម្មភោជនីយដ្ឋាន ប្រើបាន ៥ តុ
  • ការគ្រប់គ្រងស្តុក
  • ប័ណ្ណបញ្ចុះតម្លៃ និងការបញ្ចុះតម្លៃ
  • រូបិយប័ណ្ណច្រើន
  • របាយការណ៍ និងទាញយកជា PDF & Excel
ណែនាំ

Premium

$5/ខែតម្លៃធម្មតា: $6.50

គិតថ្លៃប្រចាំឆ្នាំ ($60/ឆ្នាំ) — សន្សំបាន $18

គ្រប់មុខងារទាំងអស់របស់ CashBear ក្នុងតម្លៃតែមួយ។

  • មិនកំណត់ចំនួនសាខា
  • មិនកំណត់ចំនួនបុគ្គលិក
  • មិនកំណត់ចំនួនការលក់
  • សម្រាប់អាជីវកម្មភោជនីយដ្ឋាន មិនកំណត់ចំនួនតុ
  • ការគ្រប់គ្រងស្តុក
  • ប័ណ្ណបញ្ចុះតម្លៃ និងការបញ្ចុះតម្លៃ
  • រូបិយប័ណ្ណច្រើន
  • របាយការណ៍ និងទាញយកជា PDF & Excel

ចង់ឲ្យយើងរៀបចំជូនអ្នកទេ?

យើងនឹងបញ្ចូលទំនិញ និងតម្លៃរបស់អ្នក កំណត់ពន្ធ និងវិក្កយបត្រ បន្ថែមបុគ្គលិក ហើយបង្រៀនក្រុមការងាររបស់អ្នកឲ្យចេះប្រើ។ ជាសេវាកម្មម្តងគត់ សម្រាប់ហាងនៅកម្ពុជា ហើយប្រើបានជាមួយកញ្ចប់ណាក៏បាន។

$50

កញ្ចប់សេវាត្រូវបានគិតថ្លៃតាមរយៈ App Store។ កម្រៃសេវាទូទាត់ពីអ្នកផ្តល់សេវារបស់អ្នកនឹងត្រូវគិតដាច់ដោយឡែក

សំណួរដែលសួរញឹកញាប់

រកចម្លើយមិនឃើញមែនទេ? ផ្ញើអ៊ីមែលមកយើង ហើយបុគ្គលិកពិតប្រាកដនឹងឆ្លើយតបវិញ។

ត្រៀមខ្លួនធ្វើការលក់ដំបូងរបស់អ្នកហើយឬនៅ?

ទាញយក CashBear ហើយចាប់ផ្តើមលក់ថ្ងៃនេះ — សាកល្បងឥតគិតថ្លៃ ដោយមិនចាំបាច់ទិញឧបករណ៍ស្មុគស្មាញ